logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងទាំង១៣ ក្នុងខេត្តកំពង់ធំ
126
08-October-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងប្រឡងទាំង ១៣មណ្ឌល ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡង សាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ 


មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។


ឯកឧត្តម បន្តទៀតថា ក្នុងរយះពេល ២ថ្ងៃ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ អាជ្ញាធរខេត្ត បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ កងកម្លាំងការពារគ្រប់មណ្ឌលប្រឡងទាំងអស់ មានការការពារយ៉ាងតឹងរឹងបំផុត និងមានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែតខេត្តកំពង់ធំ មានការចាំជួយសង្គ្រោះដល់បេក្ខជនណាដែលមានបញ្ហាដល់សុខភាព ព្រមទាំងមានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ចាំជួយអន្តរាគមន៍នូវការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនមកប្រឡង។


លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួចហើយ មិនឲ្យដំឡើងថ្លៃសេវាស្នាក់នៅ ឬសេវាហូបចុកជាដើម និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។


យោងរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តកំពង់ធំ បានបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះមាន÷ ចំនួនមណ្ឌលប្រឡងមាន១៣មណ្ឌល បន្ទប់សម្រាប់បេក្ខជនប្រឡងមានចំនួន ២២៨បន្ទប់បេក្ខជនដែលត្រូវប្រឡងសរុប៥៦៥៨នាក់ ស្រី៣២៧៣នាក់  ចែកចេញជា០២ក្រុម រួមមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។


ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ