

នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីលទ្ធផលបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។
កិច្ចប្រជុំនេះផងដែរមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង អគ្គលេខាធិការរង និងលោក-លោកស្រី ដែលមានការពាក់ព័ន្ធ នៅសាលប្រជុំខេត្តរតនគិរី ទីស្តីការក្រសួងមហាផ្ទៃ។







