ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារ ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរទស្សនលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយ លោកជំទាវ ឡេ ធិធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ