ខេត្តព្រះវិហារ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកនាយកទីចាត់ការ ប្រធានអង្គភាព ចំណុះរចនាសម័្ពន្ធសាលាខេត្ត បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការរៀបចំវេទិកានៅខេត្តកំពត និងការតម្រង់ទិសបន្ថែមពីដំណើរការនៃការរៀបចំវេទិកាថ្នាក់រាជធានី ខេត្ត។
ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍នៃគ.ជ.អ.ប និងប្រធានក្រុមការងារអន្តរក្រសួង តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង(Zoom Meeting ) នៅសាលប្រជុំព្រះនិម្មិត សាលាខេត្តព្រះវិហារ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ