logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រព័ន្ធស្នើសុំសួរសុខទុក្ខជនជាប់ឃុំ និងប្រព័ន្ធគ្រប់គ្រងអាវុធជាតិផ្ទុះ
99
10-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រព័ន្ធស្នើសុំសួរសុខទុក្ខជនជាប់ឃុំ និងប្រព័ន្ធគ្រប់គ្រងអាវុធជាតិផ្ទុះ ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន-ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីជំនាញបច្ចេកទេសជាច្រើនរូបទៀតផងដែរ។ 


កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ

និងពិភាក្សាបន្ថែមទៀតអំពីវឌ្ឍនភាពការងារ ប្រព័ន្ធស្នើសុំសួរសុខទុក្ខជនជាប់ឃុំ និងប្រព័ន្ធគ្រប់គ្រងអាវុធជាតិផ្ទុះ ដេីម្បីប្រមូលមតិយោបល់ ព្រមទាំងធាតុចូលល្អសម្រាប់បំពេញបន្ថែមឱ្យប្រព័ន្ធកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ លេីសពីនេះ ក៏ដេីម្បីកែសម្រួលបញ្ហាប្រឈមមួយចំនួន សម្រាប់ឱ្យមានភាពងាយស្រួលក្នុងការដាក់ឱ្យដំណើរការសាកល្បងនាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក ក៏បានស្នើដល់ថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញទាំងអស់ ត្រូវតែបន្តសហការគ្នាមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីភារកិច្ចជូនអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ