logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំ ស្តីពីការវាយតម្លៃការងាររបស់រដ្ឋបាលខេត្ត នៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆមាសទី២ ឆ្នាំ២០២៤
227
05-February-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំចូលរួមកិច្ចប្រជុំ ស្តីពីការវាយតម្លៃការងាររបស់រដ្ឋបាលខេត្ត នៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ 


នាឱកាសនោះលោកស្រី រស់ សុផានី ក៏បានលេីកឡេីង ពីគោលបំណងនៃគម្រោង គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាព នៃសេវាអាហារូបត្ថម្ភជាអាទិភាពសម្រាប់សុខភាពមាតា និងកុមារ ប្រកបដោយប្រសិទ្ធភាព ធានានិរន្តរភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់ហិរញ្ញប្បទាន សម្រាប់សេវាសុខភាព បន្តពូជ អាហារូបត្ថម្ភសម្រាប់មាតា និងកុមារ ព្រមទាំងចូលរួមកាត់បន្ថយអត្រាភាពក្រិនរបស់កុមារ។ 


លោកស្រីបន្តថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជានេះ អនុវត្តនៅខេត្តគោលដៅចំនួន០៩ មានចំនួន៦៦ក្រុង ស្រុក ៤២០ឃុំ សង្កាត់ និង២៩០៦ភូមិ។ សម្រាប់ខេត្តបន្ទាយមានជ័យ បានអនុវត្តស្រុកគោលដៅជុំទី៣ គឺស្រុកម៉ាឡៃ មានចំនួន ៦ឃុំ មាន៤៦ភូមិ ក្នុងឆមាសទី២ ឆ្នាំ២០២២ និងបានអនុវត្តស្រុកគោលដៅជុំទី៤មានស្រុកស្វាយចេក ស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ សរុបចំនួន២៦ឃុំ សង្កាត់ មាន២២៤ភូមិ ក្នុងឆមាសទី២ ឆ្នាំ២០២៣ និងបានអនុវត្តស្រុកគោលដៅជុំទី៥មានស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក សរុបចំនួន៣៥ឃុំ មាន៣៩១ភូមិ ក្នុងឆមាសទី១ ឆ្នាំ២០២៤ នៃគម្រោងអាហារូបម្ភនៅកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ។  


លោកស្រី អភិបាលរងខេត្ត បន្តថា គម្រោងនេះមានសមាសភាគចំនួន ០៣ រួមមាន សមាសភាគ ១ និង៣៖ អនុវត្តដោយក្រសួងសុខាភិបាល គឺការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព។ សមាសភាគ ២៖ អនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប គឺជំរុញឱ្យមានតម្រូវការ និងគណនេយ្យភាពនៅកម្រិតសហគមន៍ និងធានានូវប្រសិទ្ធភាព និងការឆ្លើយតបប្រកបដោយចីរភាព៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ