logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ និងលទ្ធផលនៃការអនុវត្តកម្មវិធីការងារត្រីមាសទី១ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស
36
07-April-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ និងលទ្ធផលនៃការអនុវត្តកម្មវិធីការងារត្រីមាសទី១ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ជាច្រើនរូបទៀតផងដែរ។


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ និងលទ្ធផល នៃការអនុវត្តកម្មវិធីការងារត្រីមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ជូនអង្គប្រជុំ។


បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានចូលរួមមានមតិយោបល់បំពេញបន្ថែម ដើម្បីទាញការចាប់អារម្មណ៍ និងរំលេចនូវការងារសំខាន់ៗ ដែលសម្រេចបានក្នុងត្រីមាសទី១ នាពេលកន្លងទៅ ដូចជា ៖ ការពិនិត្យ និងរៀបចំបែបបទការងារបុគ្គលិកប្រចាំថ្ងៃ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ហើយសង្កេតឃើញថា ការងារនេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានខិតខំយកចិត្តទុកដាក់រៀបចំបានកាន់តែល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ ដោយអនុវត្តស្របតាមច្បាប់ គោលការណ៍ណែនាំនានា លិខិត បទដ្ឋានគតិយុត្តដែលបានកំណត់ផែនការ និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។


ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសន្តិបណ្ឌិត ប្រធានអង្គប្រជុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការអនុវត្តកម្មវិធីការងារត្រីមាសទី១ ដោយបានសម្រេចលទ្ធផល ៧៤,៦៨% បើធៀបនឹងផែនការសកម្មភាព ឆ្នាំ២០២៦ សម្រេចបាន ១៨,៦៧% តាមរយៈរបាយការណ៍។


ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ប្រធានអង្គប្រជុំ បានឯកភាពគាំទ្រលើសេចក្តីព្រាងរបាយការណ៍ដែលបានដាក់ឆ្លង ក្នុងកិច្ចប្រជុំ។ ទន្ទឹមនឹងនេះ ឯកឧត្តមសន្តិបណ្ឌិត ប្រធានអង្គប្រជុំ ក៏បានធ្វើការណែនាំការងារមួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្ត្រី នៃអគ្គនាយកដ្ឋានធនធានមនុស្ស បន្តខិតខំអនុវត្តការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងន័យធ្វើយ៉ាងណាឱ្យការងារ សម្រេចបានជោគជ័យ ស្របតាមផែនការដែលបានកំណត់៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ