logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល
288
30-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រី ប្រធានការិយាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ 


ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានថ្លែងស្វាគមន៍និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ បន្ទប់មក ឯកឧត្តមប្រធានអង្គប្រជុំ ដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សាលើចំណុចសំខាន់ៗនៃសេចក្ដីព្រាងរបាយការណ៍ ព្រមទាំងលើកឡើងនូវមតិយោបល់ និងពិនិត្យសម្រេច។ 


ជាកិច្ចបញ្ចប់ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការបូកសរុបលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តបន្ត ព្រមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់បន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងបំពេញការងារស្នូល និងការងារសំខាន់ៗផ្សេងទៀត ជាពិសេសការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃខាងមុខ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ