logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅចំនួន៣ ចំណុចដល់កងកម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់
76
06-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

កំពង់ធំ ៖ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានកងកម្លាំងចូលរួមចំនួន ៣២៥ នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត។


បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងកោតសរសើរ ដល់បងប្អូនកងកម្លាំងគ្រប់លំដាប់ ដែលអនុវត្ត តួនាទី ភារកិច្ច បានល្អប្រសើរ នាពេលកន្លងមក បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានារក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ។


បន្ថែមលើ ប្រសាសន៍ សំណេះសំណាល លោកស្នងការ បានថ្លែងក្រើនរំលឹកលើការងារ ៖ 


១-ការងារដឹកនាំបញ្ជា ប្រកបដោយស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ថ្នាក់ដឹកនាំការិយាល័យជំនាញ ត្រូវបន្តពង្រឹងការគ្រប់គ្រងត្រួតពិនិត្យមន្ត្រីក្រោមឱវាទ ឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការងារគោរពទង់ជាតិ ការងារប្រចាំបញ្ជា និងការងារសប្បុរសធម៌។


២-បន្តយកចិត្តទុក ការធ្វើអនាម័យសុខភាព និងបរិស្ថាន បោសសំអាតសំរាម ទីកន្លែងបំពេញភារកិច្ច ក្នុង-ក្រៅ បរិវេណអង្គភាព រៀបចំប្រមូលទុកដាក់វត្ថុ ឱ្យមានសណ្ដាប់ធ្នាប់ល្អ ។


៣-កងអនុសេនាតូចទាំង ០២ ក្រុម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបន្តត្រៀមខ្លួនរួចជាស្រេច 

រងចាំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ការពារបូរណភាព អធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ