logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ បញ្ហាបរិស្ថាន ការដឹកជញ្ជូនសំរាម ការប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរ
128
11-December-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា៖ បញ្ហាបរិស្ថាន ការដឹកជញ្ជូនសំរាម ការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរហើយ។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនសំរាមទាំង៣ (ក្រុមហ៊ុន 800Super​ ក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ) មានក្រុមហ៊ុន 800Superមួយ ធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ មានភាពអសកម្ម ហើយត្រូវបានប្រជាពលរដ្ឋ ប្តឹងមកអាជ្ញាធររាជធានីភ្នំពេញជាច្រើនលើកច្រើនសារ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមមួយនេះ ដឹកជញ្ជូនសំរាមឱ្យបានល្អប្រសើរជាងមុន និងដឹកជញ្ជូនសំរាមចេញពីមូលដ្ឋានពួកគាត់ឱ្យបានល្អដូចក្រុមហ៊ុនប្រមូលសំរាម២ទៀត។

  នេះជាការលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ហួត ហៃ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ធ្នូ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

 ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្រុមហ៊ុន 800Super ប្រជាពលរដ្ឋតែងមានសំណូមពរឱ្យមានវិធានការ ដោយសារតែក្រុមហ៊ុន ប្រមូលសំរាមមិនអស់និងមានភាពយឺតយ៉ាវ ។ ការនិយាយបែបនេះមិនមែនមានន័យថា ចង់ឱ្យលុបបំបាត់ក្រុមហ៊ុន 800Super នោះទេ តែមានប្រជាពលរដ្ឋជាច្រើនបានប្តឹងនិងលើកឡើងក្នុងវេទិកាសាធារណៈពីភាពអសកម្មភាពរបស់ក្រុមហ៊ុនមួយនេះ។ សង្ឃឹមថា ក្រោយពីមានចំណាត់ការលើរឿងនេះ បញ្ហាសំរាមដែលក្រុមហ៊ុន 800Super ទទួលខុសត្រូវនឹងលុបបំបាត់ការប្តឹងពីប្រជាពលរដ្ឋតទៀត។

  

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុន៣ ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នោះគឺ ក្រុមហ៊ុន 800Super​ ក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ហើយក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ក្រុមហ៊ុនដែលដឹកជញ្ជូន ប្រមូលសំរាមអន់ថយជាងគេ គឺក្រុមហ៊ុន 800Super ដោយសារតែក្រុមហ៊ុននេះ ដេញថ្លៃបានទាបជាងគេ រហូតស្ទើតែពាក់កណ្តាលបើធៀបនឹងក្រុមហ៊ុន២ទៀត ពោលគឺ ក្រុមហ៊ុន Mizuda ដេញថ្លៃបានក្នុងតម្លៃ២៣ដុល្លារក្នុង១តោន​ ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ដេញថ្លៃបានក្នុងតម្លៃ២២ដុល្លារក្នុង១តោន ចំណែកក្រុមហ៊ុន 800Superវិញ ដេញថ្លៃបានក្នុងតម្លៃ១២ដុល្លារប៉ុណ្ណោះក្នុង១តោន និងម្យ៉ាងទៀតរថយន្តមានចំនួនតិចថែមទៀតនោះ ទើបការដឹកជញ្ជូនសំរាម នៅក្នុងមូលដ្ឋានដែលក្រុមហ៊ុនទទួលខុសត្រូវ មានភាពយឺតយ៉ាវនិងដឹកជញ្ជូនមិនអស់។ឯកឧត្ដមបន្តថាប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំនិងសូមឱ្យក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ជួយប្រមូល សំដៅធ្វើយ៉ាងណាឱ្យអស់សំរាមពីរាជធានីភ្នំពេញរាល់ថ្ងៃ កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ