logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន
232
15-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ខេវី (KV) ត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តម កែវ វណ្ណៈ ប្រធានក្រុមប្រឹក្សាមជ្ឈមណ្ឌល និងលោក សោម រស់ ប្រធានមជ្ឈមណ្ឌល។


បើតាមរបាយការណ៍ របស់លោក សោម រស់ ប្រធានមជ្ឈមណ្ឌល បានឱ្យដឹងថា មជ្ឈមណ្ឌលបានចាប់ផ្តើកើតពីបន្ទប់ព្យាបាល និងពិគ្រោះជំងឺ កែ វណ្ណៈ ក្នុងក្រុងកំពង់ចាមពីឆ្នាំ១៩៩៦ដល់ឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០២១ បានវិវឌ្ឍន៍ខ្លួនទៅជាមន្ទីរពេទ្យឯកជន សម្រាកព្យាបាលនៅក្រុងកំពង់ចាមដដែល។ ក្នុងអំឡុងឆ្នាំ២០១៨ មន្ទីរពេទ្យ កែ វណ្ណៈ មានដៃគូសហការចាប់ផ្តើមរៀបចំបង្កើតមន្ទីពេទ្យឯកជន ខេវី(KV) ត្បូងឃ្មុំ មានអាសយដ្ឋានភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរហូតដល់ឆ្នាំ២០២១ ទើបបើកដំណើរការទទួលព្យាបាលអ្នកជំងឺ។ លោកប្រធានមជ្ឈមណ្ឌល បន្តថា នៅក្នុងឆ្នាំ២០២៤ ក៏បានរៀបចំបង្កើតជាមជ្ឈមណ្ឌលលព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន ខេវី (KV) ត្បូងឃ្មុំ ហើយបានបើកដំណើរការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយយោងតាមលិខិតអនុញ្ញាត លេខ១៥៥ស.អ.យ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងច្បាប់អនុញ្ញាតលេខ១១២ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល ដែលមានអាសយដ្ឋានភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ១៧,០០០ម៉ែត្រការ៉េ ដោយក្នុង នោះរួមមាន៖សាលជួបជុំសម្រាប់ជនរងគ្រោះចំនួន០១ទីលានកីឡា(បាល់ទាត់០១កន្លែង និងបាល់ទះ ០២កន្លែង) សួនបន្លែ អាគារទំហំ ២៥X៩០ម៉ែត្រ ចំនួន០១ ដោយចែកចេញជា (បន្ទប់គ្រូពេទ្យ បន្ទប់រដ្ឋបាល បន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ បន្ទប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បន្ទប់សិក្សា បន្ទប់សន្តិសុខ ផ្ទះបាយ និងឃ្លាំងសម្ភារៈ)។ល។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ