អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដល់បណ្តាអង្គភាព អង្គការដៃគូជាតិ អន្តរជាតិ និងសាធារណជន ជ្រាបថា៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារបានចេញ សេចក្តីសម្រេចលេខ០៨៣ សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា ជាអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បន្តពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ