ស្អែកនេះ !!! ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា កម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺថ្ងៃទី១២ និងទី១៣។ ក្នុងនោះដែរក៏មានការចូលរួមការធ្វើបទបង្ហាញអំពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បទបង្ហាញអំពីកំណែទម្រង់រដ្ឋបាលសាធារណៈ បទបង្ហាញអំពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបទបង្ហាញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រួមជាមួយបទអន្តរាគមន៍អំពីបទពិសោធន៍ក្នុងការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញ ចូលតែមួយ និងបទពិសោធន៍ក្នុងការផ្តល់សេវាសង្គមផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ