

ប៉ៃលិន៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញា បត្រមធ្យម សិក្សាទុតិយភូមិទទួលបាន និទ្ទេស A,B និងC ទូទាំងខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលផងដែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ រាជ រដ្ឋា ភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិត ខំ ធ្វើ កំណែ ទម្រង វិស័យអប់រំនៅកម្ពុជា ជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សមត្ថភាព ប្រកួតប្រជែង នៅក្នុងតំបន់ និងលើសកលលោក ពីព្រោះយុវជនដែលជាទំពាំងស្នងឫស្សី នឹងចូលរួម កសាង អភិវឌ្ឍន៍ ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុង ខេត្ត ប៉ៃលិន គឺស្តែងចេញពីកិច្ចសហការរបស់អង្គភាព ពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបាន ជួយបង្កលក្ខណៈឱ្យកូនចៅមករៀន បានទៀង ទាត់ និងធ្វើការតាមដាន ការ សិក្សារបស់ពួកគជាប្រចាំ ដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់ សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្រប តាមចតុស្ដម្ភ ទាំង បួន រួមមាន វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិ កម្ពុជា ពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែល បាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បី អនាគត របស់ខ្លួននិងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង បងធំបងតូច និងចូលរួមគោរព ច្បាប់ ចរាចរណ៍ទាំងអស់គ្នាហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាព ក្នុង ការ ទៅបន្តការ សិស្សា នៅសកលវិទ្យាល័យនានា សូម ទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូន សម្រាប់បន្តការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ ដល់សិស្ស ជាប់និទ្ទេស A ចំនួន ១នាក់ ដោយទទួលបានម៉ូតូHonda Wave ១គ្រឿង, សិស្សជាប់និទ្ទេស B ចំនួន ១៩នាក់ ទទួលបានថវិកា ២០ម៉ឺនរៀល, សិស្សជាប់និទ្ទេស C ចំនួន ៩៩នាក់ ទទួលបានថវិកា ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ចំនួន ៥៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន








