logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង
62
22-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាល ក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត កិច្ចប្រជុំនេះធ្វើឡើងនៅឯសាលប្រជុំសាលាខេត្តបាត់ដំបង។


ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក និងកងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ ។


បន្ថែមពីនេះឯកឧត្តម ក៏បានប្រជុំពិភាក្សា និងអំពាវនាវដល់មន្ទីរ អង្គភាព ក្រុង-ស្រុក ប្រជាពលរដ្ឋគ្រប់រូបចូលផ្សព្វផ្សាយអោយបានទូលំទូលាយ និងចូលរួមបរិច្ចាកថវិការតាមលទ្ធភាព ក្នុងយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ ដែលយុទ្ធនាការនេះនិងបរិច្ចាកទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះកុមារ។


ឯកឧត្តម សុខ លូ បានបន្តណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រៀមលក្ខណៈ រៀបចំពីធីបុណ្យអ៊ុំទូក ដោយសហការគ្នាអោយបានល្អក្នុងរៀបចំនាពេលខាងមុខ ដោយកាលពីឆ្នាំកន្លងទៅទទួលបានជោគជ័យ ហើយខិតខំបន្តទៀតដើម្បីត្រៀមរៀបចំអោយបានល្អជាងឆ្នាំមុនៗបន្ថែមទៀត៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ