logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តបន្ទាយមានជ័យ
441
10-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន២ រួមមាន កិច្ចប្រជុំត្រៀម កម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានបេតុងដែលជាជំនួយឧបត្ថម្ភរបស់សមាគមមូលនិធិមុទិតា និងស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និងកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យ និងពិភាក្សាឆ្លងរបាយការណ៍ត្រៀមចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៥នាពេលខាងមុខ។


នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកមតិ លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធដើម្បីធ្វើការកែសម្រួលអក្ខរាវិរុទ្ធ និងរបៀបវារៈមួយចំនួនដែលត្រូវរៀបចំនៅក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានបេតុងដែលជាជំនួយឧបត្ថម្ភរបស់សមាគមមូលនិធិមុទិតា និងស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។


ចំពោះកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យ និងពិភាក្សាឆ្លងរបាយការណ៍ត្រៀមចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៥ សូមបញ្ជាក់ថា ខេត្តវិញឡុង គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់លើគ្រប់វិស័យ។ ក្នុងរយៈពេល ជាង១០ឆ្នាំមកហើយ ដែលខេត្តទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាតាម រយៈការ អនុវត្តនូវខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នាជាបន្តបន្ទាប់។


តាមរយៈទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ល្អរវាងខេត្ត្តវិញឡុង ជាមួយខេត្តបន្ទាយមានជ័យ ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម និយាយជារួមស្ថិតស្ថេរយូរអង្វែង និងកាន់តែវិវឌ្ឍខ្លាំងក្លាឡើងជាលំដាប់។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាឱកាសបញ្ចប់នៃកិច្ចប្រជុំក៏បានផ្ដាំផ្ញើដល់លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក មន្ទីរ អង្គភាពដែលពាក់ព័ន្ធ សូមធ្វើការអនុវត្តនូវការងារ ស្របតាមកិច្ចប្រជុំនាថ្ងៃនេះប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ