logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រសួងមហាផ្ទៃ ប្រកាសជ័យលាភី ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥
283
04-February-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសជ័យលាភីការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥ នៅក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


ការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើមក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០២៥កន្លងទៅនេះ ការិយាល័យប្រជាពលរដ្ឋខេត្តដែលមានស្នាដៃឆ្នើម ចំណាត់ថ្នាក់លេខ១៖ ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២៖ ខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣៖ ខេត្តកំពត។ ដោយឡែកសម្រាប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើម ចំណាត់ថ្នាក់លេខ១៖ ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២៖ រាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ៣៖ ខេត្តកណ្តាល។


សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥ គឺជាឆ្នាំទី៤នៃការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តដែលមានស្នាដៃឆ្នើម ដែលបានចាប់ផ្តើមការប្រឡងប្រណាំងតាំងពីឆ្នាំ២០២២មកម្ល៉េះ និងជាឆ្នាំដំបូងនៃការប្រឡងប្រណាំងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើម។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ