logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូទៅទស្សនកិច្ចខេត្តហ្វូជាន ប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគមករកស៊ីនៅខ្មែរ
494
20-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(តាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចនៅទីក្រុងហ្កាងស៊ូ «Quanzhou» ខេត្តហ្វូជាន «Fujian» ប្រទេសចិនរយៈពេល៤ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍រីកចម្រើនលើវិស័យមួយចំនួនរបស់ចិន ហើយក៏ដើម្បីទាក់ទាញក្រុមវិនិយោគរបស់ចិនមករកស៊ីខ្មែរផងដែរ។


ឯកឧត្តម វ៉ី សំណាង បានថ្លែងប្រាប់ថា ដំណើរទស្សនកិច្ចរបស់លោកនៅខេត្តហ្វូជាន ប្រទេសចិន ធ្វើឡើងចាប់ពីថ្ងៃទី១៩-២២ ខែធ្នូដោយលោក និងប្រតិភូ នឹងទៅធ្វើទស្សនកិច្ចនៅរោងចក្រផលិតស្បែកជើង កាបូប សម្ភារ និងកន្លែងផលិតថ្មម៉ាប កន្លែងផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យផងដែរ។


ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ដំណើរទស្សនកិច្ចនេះ ក្រៅពីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍រីកចម្រើនលើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍របស់ខេត្តហ្វូជាន ប្រទេសចិន យើងក៏រំពឹងថា នឹងទាក់ទាញ អ្នកវិនិយោគចិនឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ លើវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម ទេសចរណ៍ ដែលវិស័យទាំងអស់នេះនឹងជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ឲ្យកាន់តែប្រសើរមួយកម្រិតទៀតជាក់ជាពុំខាន៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ