logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម​ ទ្រី​ សុខហេង​ អញ្ជើញ​បន្តដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សា​ និងផ្ដល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល
76
21-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នាព្រឹកថ្ងៃចន្ទ​ ទី២១​ ខែមេសា ឆ្នាំ២០២៥​ ឯកឧត្ដម​ ទ្រី​ សុខហេង​ អនុរដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ អញ្ជើញ​បន្តដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ពិនិត្យពិភាក្សា​និងផ្ដល់យោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គលដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។


កិច្ចប្រជុំ​នេះរួមមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ អនុប្រធាន​ក្រុមប្រឹក្សានីតិកម្ម​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ​ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ លោកឧត្តម​សេនីយ៍​ទោ​ ប្រធាននាយកដ្ឋា​ លោកឧត្តម​សេនីយ៍​ត្រី​ លោកវរសេនីយ៍ឯក​ លោកវរសេនីយ៍ទោ​ និងមន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត។ 

ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ អនុរដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ឯកឧត្តម អស់លោកទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។

កិច្ចប្រជុំ​ខាងលេីមានគោលបំណងប្រមូលធាតុចូលបន្ថែម​ និងបន្តពិនិត្យ​ពិភាក្សា​ កែសម្រួល​ផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល​ ។ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ