logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកែប អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
72
06-January-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកែប ៖ នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាមួយចំនួន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប ។ បន្ទាប់មក ឯកឧត្ដម ក៏បាន បន្តអញ្ជើញចុះជួបសួរសុខទុក្ខវីរអាវុធហត្ថតាមខ្នងផ្ទះ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។


ក្នុងដំណើរនៃការអញ្ជើញជួបសួរសុខទុក្ខដក់វីរជនកងទ័ព និងវីរកងរាជអាវុធហត្ថទាំងពីររូបខាងលើ ឯកឧត្តម អភិបាលខេត្តកែប ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 


បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានសង្កាត់ធ្ងន់បន្ថែមទៀតថា «ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាសមរភូមិក្រោយ គឺនៅតែបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខជានិច្ច និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាពរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល»៕


ប្រភព ៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ