logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងស្រុកដងទង់
456
07-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពត៖ នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រពន្ធ ចំនួន៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តសិរីជ័យមានលក្ខណ៍។


មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបទបញ្ជាក៏ដូចជាកិច្ចចង្អុលការផ្ទាល់យ៉ាងម៉ឺងម៉ាត់បំផុត ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងដីរដ្ឋ គណៈកម្មការសុរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿនបំផុត។ 


ឯកឧត្តមអភិបាលខេត្តបានបន្តថា បទបញ្ជានេះគឺជាការគិតគូរមួយដ៏ធំធេងណាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយឯកឧត្តមក៏សូមកោតសរសើដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំសហការគ្នា ដើម្បីចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានល្អប្រសើរដូចពេលនេះ និងពេលកន្លងមក។


សូមបញ្ចាក់ថា ការចែកប័ណ្ណក្នុងថ្ងៃនេះមាន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស សរុបមានចំនួន ៣ ៦១៨ប័ណ្ណ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ដែលមានក្បាល់ដីសរុបចំនួន ៥ ៤៨៥ក្បាលដី៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ