

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីពិធីបេីកការប្រណាំងទូក ង ខ្នាតអន្តរជាតិ លក្ខណៈមិត្តភាព ដកស្រង់បច្ចេកទេស និងបទពិសោធន៍ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ពិធីនេះ ធ្វើឡើងនៅចំណុចខាងលើស្ពានអាកាស ត្រេីយខាងលិច នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់









