នាព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារចុះអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជនលោកអនុប្រធាននាយកដ្ឋាន និងលោកនាយ-នាយរងការិយាល័យពាក់ព័ន្ធ។
កិច្ចប្រជុំនេះដែរមានគោលបំណងដូចជា ១-ការកែសម្រួលប្រកាសលេខ៧១៩ ២-បញ្ជីគោលដៅតាមបណ្តារាជធានី-ខេត្ត និង៣-បញ្ជីឈ្មោះមន្ត្រីចុះអនុវត្តតាមបណ្តារាជធានី-ខេត្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍