

នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន និង ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ បានអញ្ជើញបន្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅសាលប្រជុំ អគារភាតរភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ។









