

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការគ្រប់គ្រងជនបរទេស ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រីស្នងការរង នាយការិយាល័យ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ឃុំ/សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តជាច្រេីនរូបទៀតផងដែរ កិច្ចប្រជុំនេះបានរៀបចំឡេីងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន









