logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៥
208
19-February-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តកែប៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមអន្តរាគមន៍ ក្រុមចម្រុះនគរបាលខេត្តប្រចាំការឆ្នេរ ផែ កោះទន្សាយ សាលាខេត្ត ឆ្នេរអង្កោល និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន១៣៥នាក់។


បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុប ស្តីពី សភាពការណ៍លទ្ធផលការងារខែកុម្ភៈ ឆ្នាំ២០២៥ អានសេចក្តីសម្រេច ផ្សព្វផ្សាយផែនការ របស់ស្នងការដ្ឋាននគរបាលខេត្តកែប និងការចូលរួមមតិពីបណ្តាប្រធានផែន ការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួចមក។


មានប្រសាសន៍ទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរនូវលទ្ធផលការងារដែលគ្រប់អង្គភាពរួមគ្នាសម្រេចបានក្នុងខែកន្លងមក និងណែនាំដោយដាក់ចេញនូវវិធានការណ៍សំខាន់ៗមួយចំនួន រួមមាន៖ 

១/ ត្រួតពិនិត្យ ពង្រឹងវេនប្រចាំការ ប្រចាំបញ្ជា និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន ដើម្បីទ្រោលសភាពការណ៍បទល្មើសលួច ឆក់ ប្លន់ និងគ្រោះថ្នាក់ផ្សេងៗបានទាន់ពេល។

២/ ជំរុញបំផុសចលនាការអនុវត្តគោលនយោបាយ ស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតាមមូលដ្ឋានឱ្យបានផុលផុស។

៣/ ជំរុញការផ្តល់សេវាសាធារណៈ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារក៤ និងសៀវភៅស្នាក់នៅក២) ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

៤/ គ្រប់គ្រងការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស។

៥/ បន្តចុះអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ឱ្យនៅកម្រិតទាប។

៦/ បន្តជំរុញចុះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិធានការការបង្ការ ពន្លត់អគ្គិភ័យ នៅតាមទីតាំងងាយរងគ្រោះថ្នាក់អគ្គិភ័យ និងគ្រប់មូលដ្ឋាន។ 

៧/ គ្រប់គ្រងអាវុធជាតិផ្ទុះ គ្រឿងផ្ទុះ។


បន្ថែមពីវិធានការខាងលើ លោក ស្នងការ ក៏បានណែនាំទៅកាន់អង្គប្រជុំដោយសង្កត់ធ្ងន់លើបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ការរួបរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងខិតខំរួមគ្នាបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលថ្នាក់លើបានប្រគល់ជូនឱ្យសម្រេចបានជោគជ័យបន្តទៀត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ