logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សរ សិទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្ដែតប្រទីបក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង
195
18-October-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្ដែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង នៅ​តាមបណ្តោយ​ដងស្ទឹងសង្កែ​។ សូមបញ្ជាក់ជូនថាខេត្តបាត់ដំបងតែងតែរៀបចំនូវពិធីបុណ្យអ៊ុំទូក ដែលជាការចូលរួមចំណែក​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ដ៏រុង​រឿង ជាពិសេស​ទំនៀមទម្លាប់​របស់ខេត្ត​បាត់ដំបងតែម្តង។


ក្នុងពិធី​នេះ​មាន​ការ​ប្រណាំង​ទូកង​ប្រពៃណី​ជាតិ ទូកខ្នាត​អន្តរជាតិ ទូកមួង ទូក​ផ្កាចារ ដោយ​មានទូក​ចូលរួម​ប្រណាំងសរុបចំនួន៤២ទូក និងមានចំណុះទូក​ប្រមាណ ១៤០០នាក់។ នៅ​ពេលរាត្រី​ក៏មាន​ការរៀបចំ​បណ្ដែត​ប្រទីប ​បង្ហោះ​គោម និង​បាញ់​កាំជ្រួចផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ