logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជួបសំណេះសំណាលជាមួយកងកម្លាំងដែលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
74
31-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានជួបសំណេះសំណាល សួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងដែលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបង្ក្រាបបទល្មើសនេសាទ ធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ។


ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ