

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រគល់ផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្តល់ជូនគ្រួសារអតីតយុទ្ធជន និវត្តជនទាំង២១ រស់នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថវិការបស់ឯកឧត្តមផ្ទាល់ ប្រគល់ជូន គ្រួសារនិវត្តជនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





