logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ រយៈពេល ៩ ខែ ឆ្នាំ២០២៥ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៧ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា
62
21-November-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តកែប៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ រយៈពេល ៩ ខែ ឆ្នាំ២០២៥ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៧ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានគោលដៅប្រចាំការសាលាខេត្ត ប្រធានគោលដៅប្រចាំការតំបន់ទេសចរណ៍គ្រប់ក្រុម ប្រធានក្រុមនៃកងអនុសេនាតូច នាយផ្នែកពាក់ព័ន្ធ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ឃុំ សង្កាត់។


លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានដាក់ចេញនូវបទបញ្ជា និងវិធានការមួយចំនួនរួមមាន៖

១ ជំរុញ និងបង្កើនសកម្មភាព លើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសច្បាប់គ្រប់ប្រភេទ។

២ ផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមរយៈគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព អំពីផលប៉ះពាល់ នៃគ្រឿងញៀន  ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។

៣ ពង្រឹងលើតួនាទី ភារកិច្ចស្នូលដើម្បីបម្រើឱ្យការងារជំនាញកាន់តែមានប្រសិទ្ធិភាពបន្តទៀត។

៤ ពង្រឹងការងារដឹកនាំប្រចាំការ ប្រចាំបញ្ជា មូលផ្តុំកងកម្លាំងត្រៀមអន្តរាគមន៍ ២៤/២៤ម៉ោង និងរៀបចំកងកម្លាំងចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តដែលខ្លួនគ្រប់គ្រងឲ្យបានជាប់ជាប្រចាំ។

៥ ប្រើវិធានការចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យបានផុលផុស។

៦ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

៧ ពង្រឹង ការងារព័ត៌មាននិងប្រតិកម្មរហ័ស ទទួលយកនូវការសំណូមពរ និងការឆ្លើយតប ឱ្យបានឆាប់រហ័ស។ 

៨ គ្រប់គ្រងជនបរទេស ទាំងរស់នៅអចិន្ត្រៃយ៍ រស់នៅរយៈពេលខ្លី ភ្ញៀវទេសចរណ៍ ត្រូវទប់ស្កាត់ឲ្យបានដាច់ខាតការស្នាក់នៅខុសច្បាប់។

៩ ជំរុញការគ្រប់គ្រងប្រជាជនទាំងការស្នាក់នៅ ការធ្វើចំណាស់ស្រុកក្នុង និងក្រៅប្រទេស។

១០ ពង្រឹងបែបបទរដ្ឋបាល នៅគ្រប់ការិយាល័យ អង្គភាព ដើម្បីធានារបៀបរៀបរយការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

១១ គ្រប់គ្រងវត្តមានប្រចាំថ្ងៃ ពង្រឹងនិងអនុវត្តបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ឱ្យបានខ្ជាប់ខ្ជួន៕


ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ