logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការផ្តល់សិទ្ធិអំណាច និងភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីជាស្ត្រី”
284
22-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទ

សោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការផ្តល់សិទ្ធិអំណាច និងភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីជាស្ត្រី” និងប្រគល់វិញ្ញាបនបត្រ ដល់លោកស្រីជាប្រធានក្រុមការងារយេនឌ័រ និងមន្ត្រីនគរបាលជាតិនារីតាមបណ្តានាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់។


ពិធីនេះមានការអញ្ជើញចូលរួមពី អ្នកនាង Suchaya Mokkhasen មន្ត្រីកម្មវិធីថ្នាក់ជាតិអង្គការUNODC ប្រចាំប្រទេសថៃ តាមរយៈអនឡាញ, លោក ឃឹម ប៉ូឡែន មន្ត្រីកម្មវិធីថ្នាក់ជាតិអង្គការUNODC ប្រចាំកម្ពុជា, ព្រមទាំង លោក RODNEY SMITH និងលោកស្រី REBECCA WEAVER ជាគ្រូឧទ្ទេសសម្រាប់វគ្គបណ្តុះបណ្តាល ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំនគរបាលនារីតាមនាយកដ្ឋាន-អង្គភាព ការិយាល័យបុគ្គលិក ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។


ក្នុងឱកាសនោះផងដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNODC ដែលបានខិតខំជួយជ្រោមជ្រែងរៀបចំវគ្គនេះកើតចេញជារូបរាងឡើង ទាំងនេះបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំនៅក្នុងភ្នាក់ងារអនុវត្តច្បាប់របស់យើងជាថ្នាក់ដឹកនាំមន្ត្រីនគរបាលនារីនៅកម្ពុជា ក៏ដូចជានៅទូទាំងសហគមន៍អាស៊ានផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ