logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកស្រី អ៉ី នារីនេត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា ព្រមទាំងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវា
132
11-October-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវាព្រមទាំងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទ ដែលបានមកទទួលសេវាក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា នាងខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងអាជ្ញាធរឃុំ ស្រុក ដែលបានរួមសហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនបងប្អូនប្រជា នេសាទនៅមូលដ្ឋាន នេះជាការបង្កលក្ខណៈងាយស្រួលជូនប្រជានេសាទ ឱ្យពួកគាត់ចំណេញពេលវេលា និងថវិកា នឹងបានកាត់បន្ថយការលំបាករបស់ពួកគាត់ជាច្រើន។ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្តមួយសម្រាប់សម្គាល់នាវា ឬទូកនេសាទមានភាពស្របច្បាប់ងាយស្រួលប្រកបអាជីវកម្ម។ជាមួយគ្នានេះ នាងខ្ញុំសូមស្នើដល់បងប្អូនប្រជានេសាទ ទាំងអស់នូវចំណុចមួយ ចំនួនដូចខាងក្រោម៖

១-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដែលអាចបំផ្លាញដល់ធនធាន ជលផល និងធនធានធម្មជាតិដទៃទៀត។

២-សូមកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីពង...ជាដើម

៣-សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង ចីរភាព

៤-សូមបងប្អូនប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុង រដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់ដល់បងប្អូន។

កន្លងមកលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងនាងខ្ញុំ តំណាងឱ្យលោកជំទាវ បានរៀបចំចែកប័ណ្ណសម្គាល់នាវា និងសៀវភៅទួលពិនិត្យលក្ខណ:បច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទនៅក្នុងក្រុងខេមរភូមិន្ទ បានចំនួន ៦០ប័ណ្ណ និងក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចំនួន ១៣៧ប័ណ្ណ នៅឃុំថ្មស ស្រុកបូទុមសាគរ បានចំនួន ១៨៤ប័ណ្ណ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង បានចំនួន ៩៨ប័ណ្ណ និងនៅឃុំកោះស្តេច ស្រុកគីរីសាគរ បានប្រគល់ជូន ចំនួន ២៨៩ប័ណ្ណ ដើម្បីអោយ បងប្អូន អ៊ុំ ពូ មីង ប្រជានេសាទមានប័ណ្ណ ស្របច្បាប់ត្រឹមត្រូវក្នុងការប្រកបមុខរបរនេសាទរបស់ខ្លួន។ជាក់ស្តែងថ្ងៃនេះ ដោយមានចិត្តចង់ជួប អ៊ុំ ពូ មីង បងប្អូនផងនាងខ្ញុំតំណាងឱ្យ លោកជំទាវ អភិបាលខេត្ត មកចែកប័ណ្ណជូន ចំនួន ១១០ប័ណ្ណ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលជាស្រុកចុងក្រោយនៃយុទ្ធនាការ ចុះផ្តល់សេវាប័ណ្ណសម្គាល់នាវា និងការផ្តល់សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាផងដែរ។ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។



ប្រភពៈ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ