

ខេត្តកោះកុង៖ នាថ្ងៃអង្គារ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល( ២០២៦-២០២៨) របស់រដ្ឋបាលស្រុកថ្មបាំង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុងក្នុងថ្ងៃនេះ ជាសមិទ្ធិផល និងជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយតំណាងមន្ទីរ អង្គភាព ស្ថាប័ន តំណាងអង្គការជាតិ និងអន្ដរជាតិ ព្រមទាំងសប្បុរសជន ដែលបានមកចូលរួម ដើម្បីជួយ ពិនិត្យមើលលទ្ធភាពក្នុងការគាំទ្របន្ថែមទាំងថវិកា សម្ភារ និងបច្ចេកទេស ទៅដល់គម្រោងទាំងឡាយរបស់សង្កាត់ ដែលបានស្នើឡើងក្នុងពេលនេះ។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង






