logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា
248
06-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណៈកម្មការសម្របសម្រួល និងពិធីការ របស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។


សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ នៅលើទីតាំងចំនួន៦ រួមមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។


សូមអញ្ជេីញភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមទស្សនាកម្សាន្តអង្គរសង្គរសង្ក្រាន្ត ក្រោមប្រធានបទ "ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី" ឱ្យបានច្រេីនកុះករ តាមទីតាំងខាងលេី។ ទន្ទឹមនឹងនេះ រដ្ឋបាលខត្តក៏សូមអំពាវដល់ម្ចាស់អាជីវកម្មដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់សូមកុំតម្លេីងថ្លៃ សូមរក្សាតម្លៃឱ្យបានសមរម្យ៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ