

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដោយគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖
ទី១. ប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែង អំពីទំហំនៃផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយនៅតាមបណ្តាក្រុង-ស្រុក។
ទី២. រៀបចំផែនការអន្តរាគមន៍សង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រោយវិបត្តិ តាមរយៈការផ្តល់ពូជដំណាំ និងស្បៀងអាហារបម្រុង ជូនដល់គ្រួសាររងគ្រោះឱ្យបានទាន់ពេលវេលា។
ទី៣. ត្រៀមលក្ខណៈ និងដាក់ចេញវិធានការឆ្លើយតប ចំពោះបាតុភូតឡើងកម្តៅផែនដី ដែលអាចបង្កជាគ្រោះរាំងស្ងួតនៅតាមមូលដ្ឋាននាពេលខាងមុខ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់






