logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្តល់បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងគ្រឿងញៀន ក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃនិងបូកសរុបចលនាប្រឡង ប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់» មានសុវត្ថិភាព
768
13-February-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើបទអន្តរាគមន៍ផ្តល់បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងគ្រឿងញៀន ក្នងឱកាសពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"។


មានប្រសាសន៍ថ្លែងក្នុងអង្គសនិ្នបាត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវយន្តការអនុវត្ត​សំខាន់ៗចំនួន៥រួមមាន៖

ទី១- ត្រូវវាយតម្លៃសភាពការណ៍ ភូមិសាស្ត្រដែលឧស្សាហ៍កើតមានញឹកញាប់កំណត់ប្រភេទមុខសញ្ញាចរិកបទល្មើសពេលវេលាសកម្មភាព។ សិក្សាស្រាវជ្រាវស្វែងរកមូលហេតុប្រភពដែលបង្កើតឱ្យមានក្រុមក្មេងទំនើង ចងក្រងបញ្ជីគ្រប់មុខសញ្ញា បែងចែកតាមប្រភេទ ឈ្មោះក្រុម ប្រវត្តិសកម្មភាពដើម្បីដាក់វិធានការចាំបាច់ផ្សេងៗ ឱ្យចំគោលដៅ មានប្រសិទ្ធភាពខ្ពស់។


ទី២- បង្កើតក្រុមស្រាវជ្រាវបង្ក្រាប គួបផ្សំជាមួយការដាក់ចេញនូវ ផែនការច្បាស់លាស់ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប ដោយផ្តោតលើវិធានការចម្បង ០៣ចំណុច៖

-ល្បាតត្រួតពិនិត្យ បង្ការទប់ស្កាត់ បង្ក្រាបក្មេងទំនើងធ្វើសកម្មភាពនៅតាមមូលដ្ឋាន

-ចាត់វិធានការជំនាញស្រាវជ្រាវ បក្ខពួកសេសសល់ ពីខណ្ឌមួយទៅខណ្ឌមួយ គោលដៅផ្តាច់ដល់ឬសគល់ 

-សហការចុះត្រួតពិនិត្យ រដ្ឋបាលបែបជំនាញ តាមទីតាំងសង្ស័យ សំងំលាក់ខ្លួន។


ទី៣- បង្កើនការចុះផ្សព្វផ្សាយអប់រំ តាមមូលដ្ឋាន សាលារៀន ត្រូវសហការជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់ព័ត៌មានអំពីតម្រុយក្មេងទំនើង ចុះណែនាំអប់រំទីតាំងផលិត-កែច្នៃ ដាវ កាំបិត តាមដាន បន្សាប សកម្មភាពក្មេងទំនើង នៅតាមបណ្តាញសង្គមនានា បញ្ជៀបបញ្ហាក្មេងទំនើង រាល់គ្រប់វេទិកាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយនានា វិធានការខាងលើ ត្រូវអនុវត្តជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទប់ស្កាត់មិនឱ្យមានក្រុមសង្គមងងឹត។


ទី៤- បញ្ហាប្រឈមមួយចំនួនដែលជាកត្តាជះឥទ្ធិពលដល់កិច្ចប្រតិបត្តិការមានដូចខាងក្រោម៖

- កង្វះការចែករំលែកផ្តល់ព័ត៌មានជំនាញមុខសញ្ញាធ្វើសកម្មភាពឆ្លងរាជធានី-ខេត្ត

-កង្វះកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ដែលបម្រើឱ្យការងារជំនាញស្រាវជ្រាវបង្ក្រាប

- ផ្លាកលេខមធ្យោបាយធ្វើសកម្មភាព ក្លែងក្លាយមិនត្រឹមត្រូវ ឬ គ្មានព័ត៌មានទាំងស្រុង ពីក្មេងទំនើងដែលបានប្រើបណ្តាញសង្គម ជាមធ្យោបាយអួតបង្ហាញ អាវុធខុសច្បាប់ សមត្ថភាពខ្លាំង របស់ក្រុមខ្លួន ឬ ណាត់បក្ខពួកដើម្បីប្រព្រឹត្តសកម្មភាពហិង្សាខុសច្បាប់។


ទី៥- ស្នើដល់ស្នងការបណ្តាខេត្ត បង្កើតក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើង បង្កើតគ្រុបសម្រាប់ចែករំលែកព័ត៌មានអំពីមុខសញ្ញាក្មេងទំនើង តាមបណ្តារាជធានី-ខេត្ត អង្គភាព-ជំនាញពាក់ព័ន្ធ ត្រូវចូលរួមសហការ និងផ្តល់ព័ត៌មានឱ្យទាន់សភាពការណ៍៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ