logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ ណែនាំអភិបាលស្រុកទ្រាំងថ្មីត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានលឿនរហ័ស និងទប់ស្កាត់បទល្មើសនានា នៅមូលដ្ឋាន
236
05-December-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកអភិបាលស្រុកទ្រាំងថ្មី ដែលទើបចូលកាន់តំណែង គឺត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលវេលានិងធ្វើការអភិវឌ្ឍស្រុកទ្រាំងអោយកាន់តែរីកចម្រើនទ្វេឡើង។

មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកទ្រាំងថ្មី កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់លោកអភិបាលស្រុកថ្មីត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឱ្យបានលឿន ព្រោះដើម្បីធានាបានថា រដ្ឋបាលស្រុកដឹកដោយអ្នកថ្មីនេះនឹងក្លាយជាអង្គភាពមួយដែលផ្តល់សេវាល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។

  

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានប្រាប់ឱ្យលោកអភិបាលស្រុកថ្មី ខិតខំបំពេញការងារ និងបំប្រើពលរដ្ឋឱ្យអស់ពីសមត្ថភាពជាពិសេសរាល់សំណើ ឬតម្រូវការសេវាសាធារណៈរបស់ពលរដ្ឋត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ហើយរាល់ការផ្តល់សេវាទាំងអស់ត្រូវតែត្រឹមត្រូវតាម ច្បាប់ នីតិវិធី និងលក្ខខណ្ឌតម្រូវ ដើម្បីជៀសវាងកំហុសឆ្គងដែលអាចនាំឱ្យប៉ះពាល់ដល់ពលរដ្ឋ។

  

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំង សមត្ថកិច្ចទាំងអសើត្រូវរួមសហការគ្នា លុបបំបាត់នូវ អំពើអសកម្មនានា និង ការធ្វើទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម នៅមូលដ្ឋានដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានមានសន្តិសុខ និងនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹនាំរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល។


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ