logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ រាត្រី ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
85
19-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ​៖​ នៅថ្ងៃសៅរ៍ ទី១៩​ ខែមេសា​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមនិងលោកជំទាវ​ និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះមាន​ ៨គ្រួសារនៅក្នុងស្រុកស្វាយចេ ៥គ្រួសារនៅក្នុងសង្កាត់ម្កាក់​ និង១១គ្រួសារ​ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ 


ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍ចូលរួមសោកស្ដាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតផ្ទះសម្បែងមួយចំនួន​ ហើយក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានពិសេសកងកម្លាំងប្រដាប់អាវុធ​ ដែលតែងតែចុះជួយជួសជុលផ្ទះដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា​ នេះសបញ្ជាក់ឱ្យឃើញថា​ ខ្មែរ​ជួយខ្មែរពេលមានទុក្ខលំបាក។ 


ឯកឧត្តមបានបន្តថា​ កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌​ ពេលណាដែលបងប្អូនជួបនូវទុក្ខលំបាកទៀតកាកបាទក្រហម តែងតែចុះជួយជានិច្ចដោយកុំទុកឱ្យនរណាម្នាក់ចោលនោះឡើយហើយការផ្តល់ ហើយមនុស្សធម៌របស់កាកបាទក្រហម​ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ចុងក្រោយ​ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតពេលដែលមានភ្លៀងខ្យល់​ សូមធ្វើយ៉ាងណាត្រូវរកទីទួលសុវត្ថិភាព​ គឺថាបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងផងដែរថា​ នៅឆ្នាំ២០២៥ គឺមានភ្លៀងខ្យល់កន្ត្រាក់និងផ្គររន្ទះមានការកើនឡើងច្រើន។ អំណោយដែលបានយកមកផ្តល់ជូនដល់បងប្អូនទាំង​ ២៤គ្រួសារ ក្នុងនោះមួយគ្រួសារ ទទួលបាន​ អង្ករ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រីមួយយួរ​ មុងមួយ​ ភួយមួយ​ ក្រមាមួយ​ សារុងមួយ​ និងថវិកាមួយចំនួន៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ