logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
94
15-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 


(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ 


ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការរៀបចំសង្ក្រាន្តកំពង់ធំថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ។


ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំឱ្យដំណើរការសង្ក្រាន្តកំពង់ធំរហូតមកដល់ថ្ងៃចូលឆ្នាំថ្ងៃទី ១ ប្រព្រឹត្តទៅបានរលូន ។


ឯកឧត្តម បន្តថាការដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសនៅតាមដងផ្លូវដែលបង្ហាញពីការយកចិត្តទុកដាក់របស់គណបញ្ជាការឯកភាពខេត្ត។


ឯកឧត្តមសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹមរួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តមបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំអនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ ។អង្គភាពជំនាញត្រូវត្រួតពិនិត្យទៅលើបរិស្ថានសំរាម អនាម័យ អគ្គិសនីតាមដងផ្លូវ ត្រូវផ្ដោតសំខាន់លើខ្លួនយើង  រៀបចំទុកដាក់កន្លែងគោលដៅសម្រាប់នៅក្នុងក្រុង ចំណតរថយន្តគល់ស្ពាន ត្រូវពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ត្រូវព្រោះពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ពិនិត្យលើកន្លែងដែលសម្រាប់លេងទីតាំងល្បែងប្រជាប្រិយ។ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះ។ក្រុមការងារក៏ដូចជាកងកម្លាំងទាំងអស់ដែលខំប្រឹងប្រែងដើម្បីដំណើរការនៃសង្ក្រាន្តកំពង់ធំប្រព្រឹត្តទៅបានរលូនចប់សព្វគ្រប់ទទួលបានភាពជោគជ័យ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ