logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាដោយឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ
111
06-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ។


ការអំពាវនាវដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន ស៊ីអស៊ីខេ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ នៅភូមិផ្ទះដើម ឃុំពពក ស្រុកស្ទោង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនដែលជានិយោជិតបម្រើការងារនៅក្រុមហ៊ុនចម្ការកៅស៊ូនៅពេលនេះ ជាពិសេសការគិតគូរពីសុខទុក្ខរបស់បងប្អូននិយោជិត តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ការផ្តល់នូវសិទ្ធិសេរីភាព អត្ថប្រយោជន៍ បេឡាជាតិរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។


ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនថា «ពេលក្នុងកាលៈទេសៈបច្ចុប្បន្ននេះ យើងត្រូវលាត់ជើងខោ មួលដៃអាវ ប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែល្អ កាន់តែសកម្ម ដើម្បីវឌ្ឍនភាពទៅមុខ ជាពិសេសរួមចំណែកពង្រឹងភាពធន់នៃខឿនសេដ្ឋកិច្ចជាតិរបស់យើង»។


ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ «រៀនឱ្យចប់ រៀនឱ្យចេះ រៀនឱ្យមានការងារធ្វើ» ព្រមទាំងរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំធ្វើការងារ ចូលរួមថែរក្សាអនាម័យដើម្បីសុខភាពយើងទាំងអស់គ្នា និងជៀសវាងការប្រើប្រាស់ ការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ៕


ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ