logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការ ជាមួយក្រសួងសន្តិសុខសាធារណចិន ក្នុងបង្រ្កាបករណីការឆបោកតាមអនឡាញ និងបទល្មេីសផ្សេងៗ
402
02-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ  ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តមប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត នៅសាលប្រជុំ"ខ" សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ 


ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ក៏បានលើកឡើងអំពីបញ្ហាចំបងដែលកំពុងតែកេីតមានឡេីង ពាក់ព័ន្ធករណីការឆបោកតាមអនឡាញ ដែលជាប្រធានបទរសើប កំពុងរីកសាយភាយទៅតាមបណ្តារប្រទេសជាច្រេីន  ក្នុងនោះឯកឧត្តម ក៏បានស្នើកិច្ចសហប្រតិបការពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងការស្រាវជ្រាវបង្ក្រាបករណីការឆបោកតាមអនឡាញ ដែលវាជះឥទ្ធិពលដល់សន្តិសុខក្នុងសង្គម បើមិនមានកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិននោះទេ ករណីឆបោកតាមអនឡាញ និងបង្កភាពស្មុគស្មាញដល់សន្តិសុខសង្គម ធ្វើឱ្យជនឧក្រិដ្ឋកម្ម មានឱកាសក្នុងការបង្កើតនូវសកម្មភាពឆបោកតាមអនឡាញកាន់តែខ្លាំង។ 


ជាមួយគ្នានោះឯកឧត្តម LIU Zhongyi   ក៏ស្នេីដល់រដ្ឋបាលខេត្ត ១.ការពង្រឹង និង បង្កើនការគ្រប់គ្រងជនអន្តោប្រវេសន៍ ជាជនជាតិចិន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានការបង្ក្រាបជនល្មើសជាជនជាតិចិន ក្នុងករណីចាប់ខ្លួនជនជាតិចិនដែលល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា សុំឱ្យមានកិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក, ២.ស្នើសុំកិច្ចសហការជាក្នុងការទប់ស្កាត់នៃការឆបោកតាមអនឡាញ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាកន្លែងលាក់ខ្លួន របស់ឧក្រិដ្ឋជន,   ៣.ស្នើសុំកិច្ចសហការប្រយុទ្ធប្រឆាំងការបង្ក្រាប ការឆបោកតាមអនឡាញ ដោយសហការស្រាវជ្រាវវែករកមុខសញ្ញា ករណីឆបោកតាមអនឡាញ ក៏ដូចជាបទល្មេីសផ្សេងៗ យកមកអនុវត្តតាមនីតិវិធី។ 


តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះផងដែរក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុំ រាត្រី ក៏ស្វាគមន៍ និងគាំទ្រនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ បង្ក្រាបករណីការឆបោកតាមអនឡាញ ក្នុងប្រទេកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ   បើសិនជាមានករណីឆបោកតាមអនឡាញលួចសំងំខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចពិសេសដែលមានជនជាតិជាច្រើន ក្នុងនោះក៏មានជនជាតិចិនរស់នៅប្រកបរបរអាជីវកម្មនៅទីនោះ។ 


ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ជូនភាគីចិនថា ពាក់ព័ន្ធករណីឆបោកតាមអនឡាញ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ នឹងបង្កើតគណៈកម្មការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំងទៅឆបោកតាមអនឡាញ ដើម្បីបង្ក្រាបនូវករណីឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ