logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផែនការ ការពារ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
190
07-April-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ មានកិច្ចប្រជុំ ត្រួតពិនិត្យផ្សព្វផ្សាយផែនការ ការពារ រក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព ចំនួន ០២ ៖ ផែនការ ការពារ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ  "សង្រ្កានកំពង់ស្ពឺ" និងផែនការ ការពារ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងពិធីសំណេះសំណាល។ 


កិច្ចប្រជុំមានការអញ្ជេីញជាអធិបតី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ស្នងការរង ទទួលផែន លោកស្នងការ រង ទទួលជំនួយការដឹកនាំការិយាល័យ លោក លោកស្រី នាយការិយាល័យ នាយរងការិយាល័យ ជំនួសនាយការិយាល័យ លោកអធិការនគរបាល ក្រុង / ស្រុក ទាំង៩ អស់លោក លោកស្រី មន្ត្រីនគរបាលមួយចំនួនទៀត។ 


កិច្ចប្រជុំបានការអនុញ្ញាតអានផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព ដោយលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង សណ្ដាប់ធ្នាប់ និងមានការចូលរួមមតិ ពីលោក លោកស្រី ស្នងការរង លោកអធិការ នគរបាល ក្រុង ស្រុក ដែលជាការបំពេញបន្ថែមលេីផែនការ ការពារ រក្សាសន្តិសុខ ទាំងពីរ។ 


មានប្រសាសន៍ ណែនាំ និងបូកសរុបសភាពការណ៍ពាក់ព័ន្ធ និងកិច្ចការពារនេះផងដែរ លោកឧត្ដមសេនីយ៍ ស្នងការ បានផ្ដាំផ្ញេី និងជំរុញដល់កងកម្លាំងដែលមានភារកិច្ចទាំងអស់ត្រូវយកចិត្ដទុកដាក់ខ្ពស់លេីគោលដៅការពារនិងការបំពេញបាននូវកាតព្វកិច្ចចំពោះមុខ កងកម្លាំង នគរបាល ការពារសន្ដិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គម ឱ្យបានល្អប្រសេីរ ១០០ភាគរយ ជាពិសេសការទទួលខុសត្រូវខ្ពស់ការពារឱ្យបានដាច់ខាតការប៉ុនប៉ង ណាមួយពីសំណាក់ក្រុមអមិត្ដដែលមានគំនិតអាក្រក់ក្នុងការបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋនិងការរីកចម្រេីនរបស់សង្គមជាតិ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបាន អញ្ជើញចូលរួមក្នុងពិធីនានា ការធ្វើដំណើរ ឆ្លងកាត់ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ឱ្យទទួលបានសុខសុវត្ថិភាព ជាភារកិច្ច និងជាបេសកកម្ម របស់កងកម្លាំងនគរបាល៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ