logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)
85
06-January-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង ៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់រដ្ឋបាលស្រុកកោះកុង នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សិក្ខាសាលានៅក្នុងថ្ងៃនេះ ជាសមិទ្ធិផល និងជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយតំណាងមន្ទីរ អង្គភាព ស្ថាប័ន តំណាងអង្គការជាតិ និងអន្ដរជាតិ ព្រមទាំងសប្បុរសជន ដែលបានមកចូលរួម ដើម្បីជួយពិនិត្យមើលលទ្ធភាពក្នុងការគាំទ្របន្ថែមទាំងថវិកា សម្ភារ និងបច្ចេកទេស ទៅដល់គម្រោងទាំងឡាយរបស់សង្កាត់ ដែលបានស្នើឡើងក្នុងពេលនេះ។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ