logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប ជួបពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈប្រតិភូនៃប្រទេសស្រីលង្កា
84
06-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំក្រុមការងារជួបពិភាក្សាជាមួយគណៈប្រតិភូនៃប្រទេសស្រីលង្កា ដែលមកបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារ ក្នុងនាមស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង (NDA) នៃប្រទេសស្រីលង្កា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)  ក្នុងនាមជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។


ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នជាតិរបស់ប្រទេសស្រីលង្កា រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ក្រសួងកិច្ចការបរទេស ធនាគារអភិឌ្ឍន៍នៃប្រទេសស្រីលង្កា និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន២១រូប (ស្រ្តី១៤រូប)។


ជំនួបពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងចំនួន២គឺ ១. ការចែករំលែកការយល់ដឹងអំពីតួនាទី និងទំនួលខុសត្រូវ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF) និង ២. ការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្ររបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការរៀបចំ និងអនុវត្តគម្រោងក្រោមការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF)៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ