logo
Header Logo
ព័ត៌មានលម្អិត
thumbnail
“ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ឈានចូលដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ
2K
11-March-2025
ព័ត៌មានកីឡា
តំណរភ្ជាប់

ការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៥៤ថ្ងៃ ស្របពេលដែលពិធីបិទនាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅពហុកីឡដ្ឋានជាតិ ចាប់ពីវេលាម៉ោង ១៥:០០នាទីរសៀលតទៅ។


ក្នុងការប្រកួតលើកទី២ ឆ្នាំ២០២៥នេះ មានក្លឹបចំនួន ១៣ចូលរួម រួមមានក្លឹបមកពីបណ្ដាអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាននានា ដោយចែកចេញជា ៤ពូល ក្នុង១ពូល មាន ៣ក្រុម លើកលែងតែពូល D មាន ៤ក្រុម សរុបការប្រកួតចំនួន ២៣ប្រកួត។


ជាលទ្ធផលក្រោយការប្រកួតយ៉ាងស្វិតស្វាញប្រមាណ ជិត២ខែ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ និងក្រុមរងជើងឯកឆ្នាំចាស់ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តឡើងជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មីនាឆ្នាំ២០២៥នេះ បន្ទាប់ពី អន្តោប្រវេសន៍មានជ័យ យកឈ្នះ ក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ២ទល់០ ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៩ទល់៣ កាលពីល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។


ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវជួប អន្តោប្រវេសន៍មានជ័យ ដើម្បីដណ្ដើមជើងឯក នៅវេលាម៉ោង ៦:០០ល្ងាច រីឯការប្រកួតដណ្ដើមយកលេខ៣ គឺក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជួបជាមួយ ក្លឹបបាល់ទាត់ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅវេលាម៉ោង ៣:០០រសៀល៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ