logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ
255
21-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ដូចជា ផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ។ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះបានស្ថាបនារួចរាល់ និងចំណុចខ្លះទៀតកំពុងតែបន្តស្ថាបនាឡើងវិញផងដែរ។ 


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពានមួយកន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះកំពុងស្ថាបនាបានសសររួចទាំងស្រុង និងគ្រឹះក្រោម ដែលស្ពាននេះដែរនឹងអាចសាងសង់រួចរាល់នៅបំណាច់ឆ្នាំ ២០២៤ នេះ។ ដោយឡែក ផ្លូវគមនាគមន៍ជាច្រើនខ្សែ ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានផ្លូវក្រាលកៅស៊ូ និងបេតុង ក៏កំពុងលេចរូបរាងបណ្តើរៗ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមបរិបទ ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ