សណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ (NOVOTEL) ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលា ស្តីពីបទបង្ហាញសង្ខេប និងការពិភាក្សាលើសេចក្ដីព្រាងទស្សនាទាននៃការរៀបចំកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២ (កម្មវិធី ISD ដំណាក់កាលទី២) និង ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងអភិបាល នៃគណៈអភិបាលខេត្ត គោលដៅរបស់គម្រោង(ISD) ដែលមានចំនួនសរុប៥៤រូប (ស្រី១១រូប)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តគោលដៅរបស់គម្រោងដើម្បីបញ្ចប់សេចក្តីព្រាងទស្សនាទាន នៃការរៀបចំកម្មវិធីធ្វើឱ្យប្រសើរឡើ ងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដំណាក់កាលទី២៕