logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកម្មវិធី Immigration Tea Talk
770
02-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកម្មវិធី Immigration Tea Talk ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីបណ្តាតំណាងស្ថានទូត ស្ថានកុងស៊ុល ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍។


កម្មវិធីនេះបានផ្តោតសំខាន់ទៅលើការពង្រីកចំណងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបណ្តាស្ថានទូត ស្ថានកុងស៊ុលក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍ទាំងងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជាជាពិសេសផ្សព្វផ្សាយលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ដែលហៅថាCambodia e-Arrival  និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារពាក់ព័ន្ធនឹងផែនអន្តោប្រវេសន៍ ទេសន្តរប្រវេសន៍ និងជនភៀសខ្លួន ការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ទាំងក្នុង និងក្រៅតំបន់អាស៊ាន ជាមួយអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស។ 


ក្នុងនោះដែរឯកឧត្តម អគ្គនាយកបានបង្ហាញពីការប្រេីប្រាស់ Cambodia e-Arrival ដែលទេីបហ្នឹងដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា នេះ និងសុំអំពាវនាវដល់បណ្តាស្ថានទូត និងស្ថានកុងស៊ុល អាកាសចរណ៍ស៊ីវិល ព្រមទាំងក្រមហ៊ុន ទេសចរណ៍ និងភ្នាក់ទេសចរណ៍ ទាំងអស់ជួយចូលរួមផ្សព្វផ្សាយ បន្ថែមផងដែរ។ 


បន្ថែមពីលើនេះផងដែរ កម្មវិធីបានរៀបចំប្រកបទៅដោយភាពស្និទ្ធស្នាល និងបានផ្លាស់ប្តូរនូវបទពិសោធន៍ការងារអន្តោប្រវេសន៍ដែលសកម្មភាពទាំងនេះបានសបញ្ជាក់នូវលទ្ធផលយ៉ាងវិជ្ជមាន ជាពិសេសអាចអនុញ្ញាតឲ្យគ្រប់បណ្តាស្ថានទូត និងស្ថានកុងស៊ុលជ្រាបបន្ថែមអំពីកិច្ចការងារក្នុងដែនវិសាលភាព នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការផ្សព្វផ្សាយលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទើបតែបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 


ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះវត្តមាន គ្រប់បណ្តាតំណាងស្ថានទូត និងស្ថានកុងស៊ុល ទាំងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនាពេលនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តទទួលបានលទ្ធផលយ៉ាងវិជ្ជមានជាបន្តបន្ទាប់៕


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ