logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជេីញដឹកនាំ ប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍
240
15-January-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិកា រ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំ ប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។


កិច្ចប្រជុំបានស្តាប់ទៅលើសេចក្តីរាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង ដែលបានចូលរួមប្រជុំជាមួយក្រសួងទេសចរណ៍រយៈពេលកន្លងមក និងបានស្ដាប់មតិរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺបញ្ហាទីមួយ អំពីចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងវាក្យសព្ទ "ទេសចរណ៍"។

បញ្ហាទីពីរ គឺតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការផ្ដល់ទិន្នន័យដំណើរចេញចូលរបស់ភ្ញៀវឱ្យទៅក្រសួងទេសចរណ៍ និងទីបី គឺការសំណូមពរមួយចំនួន។ បន្ទាប់មកទៀតមានការចូលរួមមតិពីសមាជិកអង្គប្រជុំ ហើយចុងក្រោយខ្ញុំបាទបានធ្វើការគូសបញ្ជាក់ និងដោះស្រាយសំណូមពរមួយចំនួនរបស់អង្គប្រជុំទាក់ទងនឹងវាក្យសព្ទ "ទេសចរណ៍" ដែលមានបញ្ចូលធុរជននៅក្នុងនោះ និងបានណែនាំអំពីរបៀបរៀបចំស្ថិតិរដ្ឋបាលដើម្បីផ្ដល់ជូនក្រសួងទេសចរណ៍។


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ