logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សួស ប្រាថ្នា ដឹកនាំគណៈប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀង ស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម
74
25-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ហូជីមិញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា អញ្ជើញបន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយឯកឧត្តម ង្វៀន ហ័ង ហាយ អនុប្រធានគណៈកម្មការព្រំដែនជាតិនៃក្រសួងការបរទេសនិងជាប្រធានគណៈប្រតិភូវៀតណាម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនិងមន្រ្តីជំនាញជាច្រើនរូបនៃប្រទេសទាំងពីរ នៅសណ្ឋាគារ Riverside ក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស ប្រាថ្នា ក្នុងនាមជាប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានគោលជំហរច្បាស់លាស់ ក្នុងការបន្តពិភាក្សាជាមួយភាគីវៀតណាម ដោយឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់ជាតិរបស់ភាគីនីមួយៗ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ មានភាពច្បាស់លាស់ គ្រុងជ្រុងជ្រោយ អាចអនុវត្តបាន និងរួមចំណែកដល់ការគ្រប់គ្រងច្រកទ្វារព្រំដែនគោកប្រកបដោយសន្តិសុខ សុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព។


ក្នុងឱកាសនោះ ប្រធានប្រតិភូកម្ពុជា ក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ សម្រាប់ការគ្រប់គ្រងច្រកទ្វារព្រំដែនគោក មិនត្រឹមតែជួយសម្រួលការផ្លាស់ប្ដូរពាណិជ្ជកម្ម, ការដឹកជញ្ជូនទំនិញ, ការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតាមតំបន់ព្រំដែន ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ ការគោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរមានគោលដៅរួមគ្នា គឺធ្វើឱ្យតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព។


សូមជម្រាបជូនថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសភាគីទាំងពីរនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកសម្រាប់កិច្ចប្រជុំលើកទី៣ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំនៅព្រះរាជាណាចក្រកម្ពុជា ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ